ឥទ្ធិពលព្រាហ្មណ៍សាសនាក្នុងសង្គមខ្មែរ
ឥទ្ធិពលលទ្ធិវេទ លទ្ធិព្រាហ្មណ៍ ឬសាសនាព្រាហ្មណ៍បានបង្កើតឡើងជាជំនឿផ្សេងៗ ចាក់ឫសយ៉ាងរឹងមាំក្នុងសង្គមខ្មែរ ចិត្តគំនិតខ្មែរ ទំនោរខ្មែរ មនោគមខ្មែរ តាំងពីយូរអង្វែងណាស់មកហើយ រហូតមកដល់បច្ចុប្បន្ន។ ជាពិសេស ឥទ្ធិពលនៃលទ្ធិនេះ មានឋិតនៅជាអារ៏ក្នុង :
- ជំនឿ
- ទំនៀមទម្លាប់ - ប្រពៃណី
- សិល្បៈ
- អក្សរសិល្ប
១- ជំនឿ - Croyance
ជំនឿថា : សុខ ទុក្ខ អាក្រក់ ល្អ កើតឡើងបានដោយសារ ទេពតា ទេវះ អាទិទេព ជាអ្នកផ្ដល់ឲ្យ ។ ពិសេសជំនឿខ្មោច ព្រាយ អារក្ស អ្នកតា បង់បត់ មេមត់ សែនព្រេន សុំសេចក្ដីសុខចម្រើន ។
២ - ប្រពៃណី - ទំនៀមទម្លាប់
ក្នុងសង្គមខ្មែរ មានប្រពៃណី ទំនៀមទម្លាប់ច្រើនយ៉ាងណាស់ ដែលមានទំនាក់ទំនង និងលទ្ធិព្រាហ្មណ៍ សាសនាព្រាហ្មណ៍ ដូចជា៖
- ពិធីបុណ្យទាន ដែលមានរៀបចំធ្វើស្លាធរ បាយសីជាដើម។
-ពិធីអាពាហ៍ពិពាហ៍ ដែលមានការរើសពេលវេលា ចូលរោង ឬផ្ទឹម ធ្វើរានទេពតា ក្រុងពាលី ជាដើម។
-ស្ថាបនកម្ម របៀបសង់ផ្ទះ មានការរើសពេលាលើកដោយមានការរៀបពិធីសែនព្រេន ថ្វាយទេពតាជាដើម។ល។
- ពិធីបូជាសព ដែលមានធ្វើពិធីរំកិលសព ហែសព បញ្ចុះសព តាមក្បួនខ្នាតជាដើម។
- ពិធីព្យាបាលជំងឺ ដែលមានពីធីដុតធូប សំពះដុំថ្ម អង្វរករ បន់ស្រន់ សំខឲ្យជាសះស្បើយ លៀងអារក្ស សុំឲ្យខ្មោចជួយជាដើម ឬរៀបចំពិធីហៅព្រលឹង អញ្ជាត់ព្រលឹង អ្នកជំងឺជាដើម ។ល។
៣ - សិល្បៈ L’art
សិល្បៈខ្មែរជាច្រើនដែលមានទំនាក់ទំនងនឹងសាសនាព្រាហ្មណ៍ ដូចជា :
ក. គំនូរ - ចម្លាក់ : មានគំនូរ ចម្លាក់ជាច្រើនដែលគូរ ឆ្លាក់យកលំនាំតាមបែបរឿងរ៉ាវ ក្នុងសាសនាព្រាហ្មណ៍ ដូចជា : រូបព្រះព្រហ្ម ព្រះឥសូរ ព្រះនារាយណ៍ ព្រះរាម ព្រះឥន្ទ ព្រះអគ្និ ជាដើម។
ខ. ប្រាសាទ : ប្រាសាទបូរាណខ្មែរ ជាបូជនីយដ្ឋានដែលមានទំនាក់ទំនង នឹងសាសនា ។ មានប្រាសាទជាច្រើនដែលគេសង់ឡើង ឧទ្ទិសថ្វាយសាសនាព្រាហ្មណ៍ ។ ប្រាសាទខ្លះ គេសាងឧទ្ទិសថ្វាយព្រះឥសូរ ( សិវៈ ) ដូចជាប្រាសាទ៖
សតវត្សទី ៦ គ្រិស្តសករាជ
- ប្រាសាទសំបូរព្រៃគុក
- ប្រាសាទភ្នំធំ
- ប្រាសាទដំបងដែក
សតវត្សទី ៧ នៃគ្រិស្តសករាជ
- ប្រាសាទព្រៃក្មេង
- ប្រាសាទអណ្ដែត
- ប្រាសាទស្វាយព្រាហ្មណ៍
សតវត្សទី ៨ នៃគ្រិស្តសករាជ
- ប្រាសាទកំពង់ព្រះ
- ប្រាសាទភូមិប្រាសាទ
-ប្រាសាទត្រពាំងផុង
- ប្រាសាទអកយំ។
ប្រាសាទសម័យអង្គរ :
ដើមសតវត្សទី ៩ នៃគ្រិស្តសករាជ ( បែបភ្នំគូលែន )
- ប្រាសាទដំរីក្រាប
- ប្រាសាទអូបាង
- ប្រាសាទខ្ទីងស្លាប់
- ប្រាសាទរូបអារក្ស
- ប្រាសាទថ្មដាប
- ប្រាសាទគគី
- ប្រាសាទក្រហម
- ប្រាសាទអ្នកតា ។
ចុងសតវត្សទី ៩ នៃគ្រិស្តសករាជ ( បែបព្រះគោ)
- ប្រាសាទព្រះគោ
- ប្រាសាទលលៃ
- ប្រាសាទបាគង ។
ចុងសតវត្សទី ៩ នៃគ្រិស្តសករាជ (បែបបាខែង)
- ប្រាសាទភ្នំបាខែង
- ប្រសាទភ្នំក្រោម
- ប្រាសាទភ្នំបូក
- ប្រាសាទភ្នំក្រវ៉ាន់
- ប្រាសាទប្រែរូប ។
ដើមសតវត្សទី ១០ នៃគ្រិស្តសករាជ ( បែបកោះកែ )
- ប្រាសាទកោះកែ
ចុងសតវត្សទី ១០ នៃគ្រិស្តសករាជ ( បែបបន្ទាយស្រី )
- ប្រាសាទបន្ទាយស្រី
- ប្រាសាទ
ដើមសតវត្សទី ១១ នៃគ្រិស្តសករាជ ( បែបឃ្លាំង )
- ប្រាសាទឃ្លាំង
- ប្រាសាទតាកែវ
- ប្រាសាទវិមានអាកាស
- ប្រាសាទភ្នំជីសូរ
- ប្រាសាទព្រះវិហារ
- ប្រាសាទចៅស្រីវិបល ។
ម្យ៉ាងទៀត មានប្រាសាទជាច្រើន ដែលគេសាងឧទ្ទិសថ្វាយព្រះនារាយណ៍ ( វិស្ណុ ) ដូចជា៖
- ប្រាសាទអង្គរវត្ត
- ប្រាសាទបន្ទាយសំរែ
- ប្រាសាទព្រះពិធូរ
- ប្រាសាទធម្មានន្ទ
- ប្រាសាទវត្តអធ្វា
- ប្រាសាទចៅសាយ
- ប្រាសាទបេងមាលា
- ប្រាសាទបាលិលេយ្យ
-ប្រាសាទមេបុណ្យខាងលិច
( នៅក្នុងបារាយណ៍ ) ។
រីឯលក្ខណៈប្រាសាទបែបព្រាហ្មណ៍និយម គេអាចសម្គាល់បានដោយសារ :
១ - ច្រើនសង់ប្រាសាទនៅលើកំពូលភ្នំ ឬ នៅលើទីទួលខ្ពស់ ។
២ - គេតម្កល់លិង្គព្រះឥសូរ នៅលើយោនីនាងឧមា ក្នុងប្រាសាទ ។
៤- អក្សរសិល្ប
អត្ថបទ អក្សរសិល្បជាច្រើន ដែលមានទំនាក់ទំនងបឹងសាសនាព្រាហ្មណ៍ ជាចលនាព្រាហ្មណ៍និយម ដែលច្រើនតែដកស្រង់យកជំនឿផ្សេងៗ ក្នុងលទ្ធិព្រាហ្មណ៍មករៀបរាប់ ពន្យល់ បង្ហាញ ព្រមទាំងលើកយកអច្ឆរិយបុគ្គល ទេវះ ទេពតា អាទិទេព ព្រះឥន្ទ ព្រះព្រហ្ម ព្រះឥសូរ ព្រះនារាយណ៍ យក្ស គន្ធព ជាដើម។ ជាពិសេស អក្សរសិល្បផ្នែកនេះ ច្រើនលើកយកមន្តអាគមគាថា អូមអាម បែងភាគ បំបាំងបាត់ ចេះជប់ ចេះប្រោស ហោះហើរ ដើរលើអាកាស ជាដើម ។ ឧទាហរណ ដូចជា
• រឿងរាមកេរ្តិ៍
• រឿងជិនវង្ស
• រឿងវរវង្សសូរ្យវង្ស
• រឿងរតនាវង្ស
• រឿងទិព្វសង្វារ
• រឿងខ្យងស័ង្ខ ជាដើម ។ល៕
ហេតុអ្វីក៏រិះគន់គ្នាព្រោះតែរឿងជំនឿនិងសាសនា?
ថ្មីៗនេះខ្ញុំបាន post ប្រធានបទមួយក្នុងទំព័រ Facebook និយាយអំពីការជឿព្រះយេស៊ូ… មានមិត្តភក្តិជាច្រើនបាននិយាយផ្ដល់យោបល់ល្អៗ សុទ្ធសឹងតែមានគំនិតវិជ្ជមានដោយមិនប្រកាន់ ជំនឿជាសិទ្ធផ្ទាល់ខ្លួន គ្មានការបំបិទសិទ្ធផ្សេងៗនោះទេ ចង់ជឿអ្វីក៏បានស្រេចតែចិត្ត ព្រោះសាសនាណាក៏សុទ្ធតែអប់រំផ្នែកសតិបញ្ញា។
ប៉ុន្តែដោយឡែកគឺមានមនុស្សតែ ២នាក់ប៉ុណ្ណោះដែលនិយាយចេញមកហាក់បីដូចជា មិនត្រូវគ្នាជាមួយប្រធានបទឡើយ។ ពួកគេបានលើកហេតុផលផ្សេងមកនិយាយដែលខុសស្រឡះ នឹងអ្វីដែលកំពុងកើតមានក្នុងស្រុកខ្មែរ។
ជនទី១ (សុំមិនបញ្ចេញឈ្មោះ) គាត់និយាយទាំងប្រឆាំងមិនគិតហេតុផល និងមិនពិចារណាអំពី វប្បធម៌ និងទំនៀមទម្លាប់រស់នៅរបស់ប្រទេសនីមួយៗនោះទេ ដោយគាត់បែរជាយករឿងនយោបាយមកលូកលាន់និយាយពាក់ព័ន្ធជាមួយជំនឿទៅវិញ។ គាត់បានបង្ហាញថា អាមេរិកជាសាសនា គ្រីស្ទគឺ កម្ទេច ហើយកសាង ស្អីៗៗនោះ ខ្ញុំដូចជាមិនយល់ទាល់តែសោះ។ សូមមើលខាងក្រោម៖
តើត្រឹមត្រូវទេ ដែលមកប្រៀបធៀបក្នុងស្រុកខ្មែរ
ជនទី២ (សុំមិនបញ្ចេញឈ្មោះ) គាត់បានប្រកែកក្នុង Comment តាំងពីលើដល់ក្រោម ដោយគាត់បានរិះគន់ថា ពួកអ្នកជឿសាសនាគ្រិស្តចូលចិត្តនិយាយបង្អាប់ដល់អ្នកជឿព្រះពុទ្ធសាសនា និងបានចូលចិត្តដើរបញ្ចុះបញ្ចូលគេឯងអោយជឿ។ ក្នុងហេតុផលទាំងប៉ុន្មានគាត់សុទ្ធតែនិយាយអំពីរឿងបុគ្គលមកចោទទម្លាក់កំហុសដល់គ្រប់អស់ទាំងអស់ដែលមានជំនឿ។
ហេតុផល ក្នុង គំនិត របស់ គេតាមពិតទៅ គ្មានសាសនាណា ឬជំនឿណាដែលបង្រៀនអោយជេរ រិះគន់ សាសនាដទៃនោះទេ។ ដូចដែលគាត់និយាយខាងលើថា ពួកអ្នកជឿយេស៊ូ តែងនិយាយអាក្រក់អំពី ព្រះពុទ្ធ! ខ្ញុំចង់សួរវិញថា អ្នកណាជាអ្នកប្រាប់អោយស្អប់ការបង្រៀនរបស់ព្រះពុទ្ធ? ហៅមកជួបខ្ញុំតិចមើល៍ ខ្ញុំនឹងខោក អ្នកហ្នុង១ក្រ ញ៉ហ្មង។
អ្នកដែលចេះគិតចេះស្ដាប់ហេតុផល ចេះវិភាគទើបដឹងថាគ្មានខាងនាអាក្រក់ក្នុងន័យបង្រៀននោះទេ ខ្ញុំសូមសរសើរដល់ ទឹមបឿន ដែលបានអង្គុយនិយាយលេងជាមួយខ្ញុំ សួរហើយស្ដាប់ ស្ដាប់ហើយសួរ គាត់ថែមទាំងបានសុំយកព្រះគម្ពីរពីខ្ញុំមួយទៀតផង ប៉ុន្តែដោយសារខ្ញុំរវល់ទើបមិនមានពេលយកទៅជូនគាត់ តែខ្ញុំបានផ្ញើជា Software ទុកអោយគាត់អាន។
ទឹមបឿន មិនត្រឹមតែព្យាយាមអាននិងស្វែងយល់អំពី ព្រះយេស៊ូទេ តែគាត់ក៏បានព្យាយាមទិញសៀវភៅ ព្រះប្រវេសន្ដរ និងរកសៀវភៅព្រះត្រៃបីតក មកអានទៀតផង។ នេះទើបចំជាអ្នកដែលចេះស្វែងយល់ចេះគិត មិនមែនប្រឆាំង ប្រកែកយកតែឈ្នះនោះទេ។
ខ្ញុំធ្លាប់ទៅលេងក្នុងវត្តអង្គុយស្ដាប់ព្រះសង្ឃ ផ្ដល់ការបង្រៀននិងពន្យល់ ហើយ ខ្ញុំមិនដែលទៅរិះគន់ឡើយ ហើយក៏ធ្លាប់ទៅលេងភូមិចាម និយាយគ្នាលេង និងស្ដាប់បងប្អូនអិស្លាមរៀបរាប់អំពីជំនឿ និងរបៀបរស់នៅតាមបែប អិស្លាមសាសនាផងដែរ។
ចុះហេតុអ្វីក៏ ជនមួយចំនួនចេះតែចោទគេចោទឯងថាយ៉ាងដូច្នេះ? គាត់លើកតែហេតុផលរបស់បុគ្គលមកនិយាយគឺវាមិនសាកសមឡើយ។
ដូចនេះប្រសិនបើគាត់បានអានប្លក់នេះហើយ ខ្ញុំសូមលើកទឹកចិត្តគាត់អោយស្វែងយល់បន្ថែមទៀតផង មិនថាសាសនាអ្វីទេ សូមទៅអានព្រះគម្ពីរត្រៃបីតក ព្រះគម្ពីរប៊ីប និងអានព្រះគម្ពីរសាសនាក៏បាន កាន់តែច្រើនកាន់តែល្អ ហើយសូមមេត្តាកុំចោទប្រកាន់គ្នាព្រោះជំនឿសាសនា។
—————————–
ហេតុអីក៏ព្រះយេស៊ូត្រូវគេសម្លាប់វេទនាម្លេះ?
អ្នកទាំងអស់គ្នាច្បាស់ជាធ្លាប់បានស្ដាប់ និងបានដឹងខ្លះៗអំពី ការជឿលើព្រះយេស៊ូ។ ហើយក៏មានអ្នកខ្លះទៀតធ្លាប់មានចម្ងល់ជាច្រើនអំពីហេតុផលនៃការជឿរបស់ពួកគាត់។
បើយើងគ្រាន់តែយកចំណុចមួយចំនួន យកមកធ្វើជាប្រធានបទសម្រាប់ការវែកញែកនោះ ខ្ញុំគិតថាច្បាស់ជាគ្មានទីបញ្ចប់ឡើយ។ ព្រោះថាពេលដែលនិយាយដល់រឿងនេះ ច្បាស់ជាគ្រប់គ្នា ចង់ដឹងចង់យល់ជាមិនខាន។ មិនថាអ្នកជឿលើសាសនា ព្រះពុទ្ធ ឬអិស្លាមនោះទេ សុទ្ធតែមានសេចក្ដីបង្រៀនល្អៗ ក្នុងទស្សនៈអប់រំផ្នែកសតិស្មារតី និងជីវិតរស់នៅដូចគ្នា ប៉ុន្តែចំណុចខុសគ្នាគឺ វិថីទៅរកសេចក្ដីសុខ ផ្នែកព្រលឹងវិញ្ញាណ។
ខ្ញុំធ្លាប់បានសិក្សាស្វែងយល់ទៅលើ សេចក្ដីបង្រៀនរបស់ សាសនាអិស្លាម , ម៊ីឡឹ ( សាសនារបស់ចិន ដែលគេតែងហៅថា ព្រះកំប៉ោង), ខ្ញុំជឿថាគោលលទ្ធិនឹងការប្រៀនប្រដៅសុទ្ធតែល្អៗ ដែលមនុស្សគ្រប់គ្នាអាចទទួលយកបាន។ ប៉ុន្តែលើកនេះខ្ញុំសូមលើកយកសេចក្ដីបង្រៀនរបស់អ្នកជឿព្រះយេស៊ូវិញម្ដង!
- ហេតុផលដែលគេជឿលើព្រះយេស៊ូ ព្រោះសេចក្ដីសន្យានៅក្នុងព្រះគម្ពីរប៊ីប (Bible) បានបង្ហាញយ៉ាងច្បាស់ថា ព្រះយេស៊ូជាផ្លូវ និង ជាសេចក្ដីពិត ហើយក៏ជាជីវិត ក្រៅពីទ្រង់គឺគ្មានសេចក្ដីណាដែលអាចនាំទៅរកជីវិតថ្មីក្នុងថ្ងៃចុងបំផុតនៃផែនដីឡើយ។
- ការដែលជឿលើព្រះយេស៊ូ មិនបានចំណេញ ១លាន ឬ ១០លានដុល្លារឡើយ ប៉ុន្តែគឺទទួលបាននូវសេចក្ដីសង្គ្រោះផ្នែកព្រលឹងវិញ្ញាណ ព្រោះគ្មានសាសនាណាហ៊ានសន្យាធានា ដូចការបង្រៀនក្នុងគម្ពីរប៊ីបនោះទេ។
-មូលហេតុដែលព្រះយេស៊ូសុខចិត្តឱ្យគេធ្វើគត ព្រោះទ្រង់ចង់ឱ្យហេតុការណ៍នេះបានសម្រេចទៅតាមផែនការណ៍ដែលបានថ្លែងទំនាយ នាសម័យសញ្ញាចាស់ ( សម័យជំនាន់ដើម មុនសម័យព្រះយេស៊ូ ) ។
ព្រះយេស៊ូទ្រង់បានសុគតប៉ុន្តែ បានរស់ឡើងវិញនៅថ្ងៃទី៣ បន្ទាប់ពីសុគត ហើយទ្រង់បានយាងត្រឡប់ទៅនគរព្រះវិញទាំងព្រះជន្មរស់។ មួយទៀតគឺ ព្រះយេស៊ូចង់ សុគតជំនួសបាបរបស់យើងរាល់គ្នា ដូចនេះបើនរណាដែលបានជឿលើទ្រង់ ហើយលន់តួបាប សារភាពកំហុស ហើយកែប្រែជីវិតចាស់របស់ខ្លួនមករស់នៅក្នុងជីវិតដែលដើរតាម ព្រះបន្ទូលដែលមានចែងក្នុងគម្ពីរ នោះនឹងបាននូវសេចក្ដីសង្គ្រោះយ៉ាងពិតប្រាកដ។
អ្វីដែលបានរៀបរាប់ខាងលើនេះ មិនមែនចង់បង្ហាញ ឬបង្ខំឱ្យនរណាម្នាក់ជឿលើព្រះយេស៊ូនោះទេ ប៉ុន្តែគ្រាន់តែចង់បង្ហាញឱ្យអ្នកបានដឹង ព្រះយេស៊ូបានសុគតជំនួសយើងរាល់គ្នាដែលពេញដោយបាប។ ខ្ញុំសុំនិយាយយ៉ាងបើកចំហថា ខ្ញុំជាគ្រិស្តបរិស័ទ ហើយខ្ញុំរីក រាយនឹងទទួលការបង្រៀនណែនាំរបស់សាសនាផ្សេងៗទៀត ហើយក៏ត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយសំនួរណាមួយ ដែលលោកអ្នកមានចម្ងល់ទៅតាម សមត្ថភាព និងចំណេះដឹងដែលខ្ញុំធ្លាប់បានរៀនពីព្រះគម្ពីរប៊ីប (Bible) ។
យូហាន ៣ : ១៦
របៀបដាក់ឈ្មោះជាភាសាខ្មែរឱ្យកូនចៅ
បានផ្សាយនៅ 12/01/2011. Filed under: គួយល់ដឹង | ពាក្យគន្លឹះ៖ចំណេះដឹង, ឈ្មោះ, ទំនៀមទំលាប់, យល់ដឹងអំពីខ្មែរ, យល់ដឹង!, វប្បធម៌ |
2 Votes
ប្រជាជនខ្មែរយើងជាច្រើនតែងតែដាក់ឈ្មោះកូន ប្លែកៗដែលស្ដាប់ ហើយពេលខ្លះទៀត ក៏បានដាក់ឈ្មោះឱ្យកូនៗជាភាសាបរទេសផងដែរ។ តាមដែលខ្ញុំធ្លាប់ឃើញឈ្មោះមួយចំនួនដូចជា ទឹម បឿន, អែម ចាន់បុទុំ, ទេព វិបុល, ថុនា, កៃ ដាវី, ស្រីប៉ុច, ស្រី ផេ, អ្នកខ្លះប្រើប្រាស់ឈ្មោះដូចជា ចន្ទ, អង្គារ, សុក្រ, សៅរ៍ ជាដើម ចំណែកឈ្មោះមួយចំនួនទៀតដែលស្ដាប់ទៅទំនងដូចឈ្មោះបរទេសគឺ ជុំ ស៊ីវមី, យិន គីមប៉, ណាម ភិន, ណាអូមី, ចេង សារ៉ា ។ល។
ខ្ញុំដឹងថាប្រជាជនខ្មែរយើងភាគច្រើនមិនសូវជាចាប់អារម្មណ៍លើការដាក់ឈ្មោះឱ្យកូនៗនោះទេ ភាគច្រើនពួកគាត់អារម្មណ៍លើសូរសំនៀងនៃឈ្មោះនោះពិរោះ ឬមិនពិរោះទៅវិញទេ។
តែបើតាមឯកសារខ្ញុំធ្លាប់អានគឺ សៀវភៅបរិវារស័ព្ទក្នុងភាសាខ្មែរ របស់លោក ស៊ីសុវត្ថិ ប៉ូរក្ខស៊ី បានប្រាប់ថាពីសម័យដើម ការដាក់ឈ្មោះគេត្រូវកម្រិតចំនួនព្យាង្គ គឺចំនួនពាក្យក្នុងឈ្មោះនីមួយៗស្របតាមវណ្ណៈគ្រួសារដើម្បីជាវិន័យ មួយសម្រាប់សម្គាល់ដោយប្រាកដនូវអម្បូរ ពូជ ពង្ស នៃគ្រួសារដូចតទៅ ៖
ក. ចំពោះព្រះរាជបុត្រព្រះមហាក្សត្រ ព្រះនាមនីមួយៗត្រូវមានពាក្យពីបួនព្យាង្គ ឡើងទៅ ដូចជា ព្រះរាជបុត្រព្រះបាទជ័យវរ្ម័នទី៧: វិរកុមារ សុរិយកុមារ ។ ព្រះបរមនាមព្រះបាទនរោត្ដម គឺរាជាវត្តី ព្រះបាទស៊ីសុវត្ថិ គឺសេរីសុវត្ថិ ។
ខ. ចំពោះព្រះរាជវង្សានុវង្ស និងមន្ត្រី ដែលព្រះរាជាតាំងជាក្សត្រពេញអង្គ ព្រះនាមត្រូវមានយ៉ាងច្រើនត្រឹមតែបីព្យាង្គ ដូចជា វីរិយៈ ប៉ូរក្ខស៊ី ឥន្ទ្រាវង្ស (ក្រុមក្សត្រ) បលីវ័ណ្ណ ទេពអរជូន ពិស្ណុលោក (មន្ត្រីរាជវង្ស) ។
គ. ចំពោះបុត្រមន្ត្រី គហបតី និងមន្ត្រីកិត្តិយស នាមបុត្រត្រូវមានយ៉ាងច្រើនត្រឹមតែពីរព្យាង្គ ដូចជា សម្បត្តិ ចម្រើន សុខា សម្បូរណ៍ ។ល។
ឃ. ចំពោះបុត្រប្រជារាស្ត្រសាមញ្ញទូទៅ នាមបុត្រមានតែមួយព្យាង្គ ឬមួយម៉ាត់ទេ ពោលគឺឈ្មោះ សុខ សៅ ម៉ែន ម៉ុក ជា គង់ ។ល។
បើ ប្រជារាស្ត្រទាំងនេះ បានឡើងបុណ្យស័ក្តិធ្វើជាមន្ត្រីកាលណា គេគ្រាន់តែបន្ថែមទៅលើឈ្មោះទាំងនោះនូវគោរម្យងារ ដូចជា ហ្លួង ពញា ឧកញ៉ា ។
ដោយឡែកបើយោងតាម សៀវភៅនាមគ្គហណមង្គល របស់អ្នកនិពន្ធ ទៀ ថេន ប្រាប់ថាការដាក់ឈ្មោះបុត្រធីតាឲ្យមានអត្ថន័យល្អ ពីរោះ និងថ្លៃថ្នូរ គឺច្រើនប្រារព្ធឡើងពេលដែលទារកជ្រុះទងផ្ចិត ដោយអញ្ជើញចាស់ព្រឹទ្ធាចារ្យ ជួយរើសឈ្មោះដាក់ក្មេងនោះ។ ប៉ុន្តែចំពោះសម័យបច្ចុប្បន្នវិញ ការដាក់ឈ្មោះកូនប្រុសស្រីមានការងាយស្រួលជាងមុនដោយសារតែ ពួកគាត់មិនសូវបានដឹងអំពីរបៀបដាក់ឈ្មោះព្រោះត្រូវគិតវិភាគវែងឆ្ងាយតាមក្បួនដែលនាំឱ្យលំបាក។
ការដាក់ឈ្មោះត្រូវពិនិត្យមើលថា បើទោះជាហៅកាត់ ឬហៅវែងក៏ពីរោះ និងមានអត្ថន័យល្អដូចគ្នា ដោយពឹងផ្អែកលើក្បួនខ្នាត ៣យ៉ាងគឺ៖
1. ឲ្យយើងដាក់ដោយបូកបញ្ចូលរាសីរបស់ថ្ងៃខែឆ្នាំ។
2. ត្រូវគិតពីភេទប្រុសភេទស្រី។
3. និយាយពី គោលនៃឈ្មោះ គឺឈ្មោះឥតរូប និងឈ្មោះមានរូប ដែលឈ្មោះមានរូប មានឈ្មោះមានវិញ្ញាណ និងឈ្មោះឥតវិញ្ញាណ គួបផ្សំធាតុបួន គឺទឹក ភ្លើង ដី ខ្យល់ ព្រមទាំងត្រូវផ្សំជាមួយនឹងទិសនៃទីកន្លែងកំណើតរបស់ទារកថែមទៀតផង។
ដូចនេះខ្ញុំចង់សួរថា តើឪពុកម្ដាយរបស់លោកអ្នកមានដែលប្រាប់អំពីមូលហេតុដែលគាត់ដាក់ឈ្មោះឱ្យលោកអ្នកដែរ ឬទេ? ព្រោះមិត្តរបស់ខ្ញុំម្នាក់ឈ្មោះ ចាន់ ជ្រៃ មូលហេតុដែលម្ដាយគាត់ដាក់ឈ្មោះនេះដល់គាត់ ដោយសារពេលគាត់ ឈឺពោះសម្រាលកូនក្រោមដើមជ្រៃ ដល់ចឹងទៅគាត់ក៏ដាក់ឈ្មោះកូនគាត់ថា ចាន់ ជ្រៃ ហៅ អាជ្រៃ! អាជ្រៃ! រហូតដល់សព្វថ្ងៃ។
ព្រះនាមរបស់ស្ដេចខ្មែរដែលមានក្នុងប្រវត្តិសាស្ត្រ
ល.រ
ព្រះមហាក្សត្រ ព្រះនាមផ្ទាល់ព្រះអង្គ
រជ្ជកាល
១ ព្រះនាង សោមា លីវយី និង ចិនបុរាណហៅនាងនាគ
ដើមសតវត្សទីមួយ
២ កៅណ្ឌិន្យ ហ៊ុន ទៀន ចិនបុរាណហៅព្រះថោង
៦៨
៣ មិនស្គាល់ព្រះនាម
មិនស្គាល់ព្រះនាម
សតវត្សទី២
៤ មិនស្គាល់ព្រះនាម
ចិនហៅ ហ៊ុន ប៉ាន់ហួង
សតវត្សទី២
៥ មិនស្គាល់ព្រះនាម
ចិនហៅ ហ្វាន់ហ្វាន់
ដើមសតវត្សទី៣
៦ ស្រីម៊ារ៉ា?
ចិនហៅ ហ្វាន់ចេម៉ាន់
២០៥-២២៥
៧ មិនស្គាល់ព្រះនាម
ចិនហៅ Fan Chin-Sheng
២២៥
៨ មិនស្គាល់ព្រះនាម
ចិនហៅ ហ្វាន់ចាន់
២២៥-២៤០
៩ មិនស្គាល់ព្រះនាម
ចិនហៅ ហ្វាន់ស៊ីយន់
២៤០-២៨៧
១០ មិនស្គាល់ព្រះនាម
មិនស្គាល់ព្រះនាម
សតវត្សទី៣
១១ មិនស្គាល់ព្រះនាម
ចិនហៅ តៀនជូចាន់តាន
សតវត្សទី៤
១២ មិនស្គាល់ព្រះនាម
មិនស្គាល់ព្រះនាម
សតវត្សទី៤
១៣ កៅណ្ឌិន្យទី២
ចិនហៅ ចាវចិនជូ
?-៤៣៤
១៤ ស្រីឥន្ទ្រវរ្ម័ន
ចិនហៅ Che-li-pa-mo ឬ Shih-li-t’o-pa-mo ៤៣៤-៤៣៥
១៥ មិនស្គាល់ព្រះនាម
មិនស្គាល់ព្រះនាម
មិនស្គាល់រជ្ជកាល
១៦ មិនស្គាល់ព្រះនាម
មិនស្គាល់ព្រះនាម
មិនស្គាល់រជ្ជកាល
១៧ កៅណ្ឌិន្យជ័យវរ្ម័ន
ចិនហៅ She-yeh-pa-mo
៤៨៤-៥១៤
១៨ រុទ្រវរ្ម័ន ចិនហៅ Liutao Pamao
៥១៤-៥៥០
សង្គ្រាមរវាងហ្វូណន និងចេនឡា៖ ៥៥០-៦២៧
១៩ Sarvabhauma មិនស្គាល់ព្រះនាម
៥៥០-?
២០ មិនស្គាល់ព្រះនាម
មិនស្គាល់ព្រះនាម
៥៥០-៦២៧
• អាណាចក្រហ្វូណន៖ ៦៨-៦២៧
• អាណាចក្រចេនឡា៖ ៥៥០-៨០២
ល.រ ព្រះមហាក្សត្រ ព្រះនាមផ្ទាល់ព្រះអង្គ រជ្ជកាល
២១ ស្រីភវវរ្ម័នទី១
ភវវរ្ម័ន ៥៥០-៦០០
២២ ស្រីមហេន្ទ្រវរ្ម័ន
ចិត្រសេនា
៦០០-៦១៦
២៣ ឦសានវរ្ម័នទី១
ឦសានវរ្ម័ន
៦១៦-៦៣៥
២៤ ស្រីភវវរ្ម័នទី២
ភវវរ្ម័ន ៦៣៩-៦៥៧
២៥ ជ័យវរ្ម័នទី១
ជ័យវរ្ម័ន ៦៥៧-៦៨១
២៦ ព្រះនាងជ័យវតី
ជ័យវតី ៦៨១-៧១៣
ចេនឡាចែកជាពីរ៖ ចេនឡាដីគោគ (ចេនឡាខាងជើង) និងចេនឡាទឹកលិច (ចេនឡាខាងត្បូង)៖ ៧០៦-៨០២
ការឈ្លានពានរបស់ជ្វា ៧៧៤-៨០២
• អាណាចក្រអង្គរ ៨០២-១៤៣១
ល.រ ព្រះមហាក្សត្រ ព្រះនាមផ្ទាល់ព្រះអង្គ រជ្ជកាល
២៧ ជ័យវរ្ម័នទី២
ជ័យវរ្ម័ន ៨០២-៨៥០
២៨ ជ័យវរ្ម័នទី៣
ជ័យវធន ៨៥០-៨៧៧
២៩ ឥន្ទ្រវរ្ម័នទី១
ឥន្ទ្រវរ្ម័ន ៨៧៧-៨៨៩
៣០ យសោវរ្ម័នទី១
យសោវរ្ម័ន ៨៨៩-៩០០
៣១ ហស៌វរ្ម័នទី១
ហស៌វរ្ម័ន ៩០០-៩២៥
៣២ ឦសានវរ្ម័នទី២
ឦសានវរ្ម័ន ៩២៥-៩២៨
៣៣ ជ័យវរ្ម័នទី៤
ជ័យវរ្ម័ន ៩២៨-៩៤១
៣៤ សហ៌វរ្ម័នទី២
ហស៌វរ្ម័ន ៩៤១-៩៤៤
៣៥ រាជេន្ទ្រវរ្ម័នទី២
រាជេន្ទ្រវរ្ម័ន ៩៤៤-៩៦៨
៣៦ ជ័យវរ្ម័នទី៥
ជ័យវរ្ម័ន
៩៦៨-១០០១
៣៧ ឧទយាទិត្យវរ្ម័នទី១
ឧទយាទិត្យវរ្ម័ន ១០០២
៣៨ ជ័យវីរវរ្ម័ន ជ័យវីរវរ្ម័ន ១០០២-១០០៦
៣៩ សុរិយាវរ្ម័នទី១
សុរិយាវរ្ម័ន ១០០៦-១០៥០
៤០ ឧទយាទិត្យវរ្ម័នទី២
ឧទយាទិត្យវរ្ម័ន ១០៥០-១០៦៦
៤១ ហស៌វរ្ម័នទី៣
ហស៌វរ្ម័ន ១០៦៦-១០៨០
៤២ នរិន្ទ្រវរ្ម័ន នរិន្ទ្រវរ្ម័ន ១០៨០-១១១៣
៤៣ ជ័យវរ្ម័នទី៦
ជ័យវរ្ម័ន ១០៨០-១១០៧
៤៤ ធរណិន្ទ្រវរ្ម័នទី១
ធរណិន្ទ្រវរ្ម័ន ១១០៧-១១១៣
៤៥ សុរិយាវរ្ម័នទី២
សុរិយាវរ្ម័ន ១១១៣-១១៥០
៤៦ ធរណិន្ទ្រវរ្ម័នទី២
ធរណិន្ទ្រវរ្ម័ន ១១៥០-១១៥៦
៤៧ យសោវរ្ម័នទី២
យសោវរ្ម័ន ១១៥៦-១១៦៥
៤៨ Tribhuvanidityavarman Tribhuvanidityavarman ១១៦៥-១១៧៧
ការឈ្លានពានរបស់ចាម៖ ១១៧៧-១១៨១
៤៩ ជ័យវរ្ម័នទី៧
ជ័យវធន ១១៨១-១២១៨
៥០ ឥន្ទ្រវរ្ម័នទី២
ឥន្ទ្រវរ្ម័ន ១២១៨-១២៤៣
សៀមកើតឡើងនៅឆ្នាំ ១២៣៨ រជ្ជកាលព្រះបាទឥន្ទ្រវរ្ម័ន ដោយព្រះចៅឥន្ទ្រាទិត្យ នៅសុខោទ័យ ខែត្រមួយរបស់កម្ពុជា
៥១ ជ័យវរ្ម័នទី៨
ជ័យវរ្ម័ន ១២៤៣-១២៩៥
៥២ ឥន្ទ្រវរ្ម័នទី៣
ស្រីឥន្ទ្រវរ្ម័ន
១២៩៥-១៣០៧
៥៣ ស្រីជ័យវរ្ម័ន ស្រីជ័យវរ្ម័ន ១៣០៧-១៣២៧
៥៤ ជ័យវរ្ម័នទី៩
ជ័យវរ្ម័នបរមរាជា
១៣២៧-១៣៣៦
៥៥ ត្រសក់ផ្អែម
ពញាជ័យ ១៣៣៦-១៣៤០
៥៦ និព្វានបទ និព្វានបទ ១៣៤០-១៣៤៦
៥៧ លំពង្សរាជា លំពង្សរាជា ១៣៤៦-១៣៥១
ការឈ្លានពានរបស់សៀម៖ ១៣៥២-១៣៥៧ សូមមើលបន្ថែមទីនេះ
៥៨ សុរិយាវង្ស សុរិយាវង្ស ១៣៥៧-១៣៦៣
៥៩ បរមរាជាទី១
បរមរាជា ១៣៦៣-១៣៧៣
៦០ ធម្មាសោក ធម្មាសោក ១៣៧៣-១៣៩៣
ការឈ្លានពានរបស់សៀម៖ ១៣៩៣ (៥ខែ)
៦១ បរមរាជាទី២
ពញាយ៉ាត ១៣៩៣-១៤៦៣
• ព្រះរាជាណាចក្រកម្ពុជា សម័យក្រោយអង្គរ៖ ១៤៣១-១៨៦៣
• ព្រះរាជាណាចក្រចតុម្មុខ៖ ១៤៣១-១៥២៥
ល.រ ព្រះមហាក្សត្រ ព្រះនាមផ្ទាល់ព្រះអង្គ រជ្ជកាល
៦១ បរមរាជាទី២
ពញាយ៉ាត ១៣៩៣-១៤៦៣
៦២ នារាយណ៍រាជាទី១
នារាយណ៍រាជា ១៤៦៣-១៤៦៩
៦៣ ស្រីរាជា ស្រីរាជា ១៤៦៩-១៤៧៥
៦៤ ស្រីសុរិយាទ័យ សុរិយាទ័យ ១៤៧៥-១៤៨៥
៦៥ ធម្មោរាជាទី១
ធម្មោរាជា ១៤៨៥-១៥០៤
៦៦ ស្រីសុគន្ធបទ ពញាដង្ខត្តិយរាជា
១៥០៤-១៥១២
៦៧ ស្រីជ័យជេដ្ឋាធិរាជ្យ ស្ដេចកន
១៥១២-១៥២៥
សង្គ្រាមស៊ីវិល៖សង្គ្រាមរវាងពញាច័ន្ទ និងស្ដេចកន៖ ១៥១៦-១៥២៥
• ព្រះរាជាណាចក្រលង្វែក៖ ១៥២៥-១៥៩៣
ល.រ ព្រះមហាក្សត្រ ព្រះនាមផ្ទាល់ព្រះអង្គ រជ្ជកាល
៦៨ បរមរាជាទី៣
ពញាច័ន្ទ ១៥១៦-១៥៦៦
៦៩ បរមរាជាទី៤
បរមរាជា ១៥៦៦-១៥៧៦
៧០ បរមរាជាទី៥
សត្ថា ១៥៧៦-១៥៨៦
៧១ ជ័យជេដ្ឋាទី១
ជ័យជេដ្ឋា ១៥៨៦-១៥៩៣
ការឈ្លានពានរបស់សៀម៖ ១៥៩៣ (៣ខែ)
• ព្រះរាជាណាចក្រស្រីសន្ធ៖ ១៥៩៤-១៦២០
ល.រ ព្រះមហាក្សត្រ ព្រះនាមផ្ទាល់ព្រះអង្គ
រជ្ជកាល
៧២ រាមាជើងព្រៃ រាមាជើងព្រៃ ១៥៩៤-១៥៩៦
៧៣ បរមរាជាទី៦
ពញាតន់ ១៥៩៦-១៥៩៩
៧៤ បរមរាជាទី៧
ពញាអន ១៥៩៩-១៦០០
៧៥ កែវហ្វ៊ាទី១
ពញាយោម ១៦០០-១៦០៣
៧៦ បរមរាជាទី៨
ស្រីសុរិយោពណ៌ ១៦០៣-១៦១៨
• ព្រះរាជាណាចក្រឧត្ដង្ក៖ ១៦២០-១៨៦៣ ឬសម័យខ្មៅងងឹត
ល.រ ព្រះមហាក្សត្រ ព្រះនាមផ្ទាល់ព្រះអង្គ រជ្ជកាល
៧៧ ជ័យជេដ្ឋាទី២
ពញាយោម ១៦១៨-១៦២៨
៧៨ ធម្មោរាជាទី២
ពញាសូរ ១៦២៩-១៦៣៤
៧៩ អង្គទងរាជា ពញានូ ១៦៣៥-១៦៣៩
៨០ បទុមរាជា អង្គនន់ ១៦៣៩-១៦៤១
៨១ រាមាធិបតីទី១
អង្គច័ន្ទ ១៦៤១-១៦៥៩
៨២ បរមរាជាទី៩
ពញាសូរ ១៦៥៩-១៦៧២
៨៣ ជ័យជេដ្ឋាទី២
ស្រីជ័យជេដ្ឋា ១៦៧២-១៦៧៣
៨៤ កែហ្វ៊ាទី២
អង្គជ័យ ១៦៧៣-១៦៧៥
៨៥ ជ័យជេដ្ឋាទី៦
ពញាសូរ ១៦៧៥-១៦៩៥, ១៦៩៦-១៦៩៩, ១៧០០-១៧០២, ១៧០៣-១៧០៦,
៨៦ រាមាធិបតីទី២
អង្គយ៉ង ១៦៩៥-១៦៩៦
៨៧ កែវហ្វ៊ាទី៣
អង្គឯម ១៦៩៩-១៧០០, ១៧១០-១៧២២
៨៨ ធម្មោរាជាទី៣
ធម្មោរាជា ១៧០២-១៧០៣, ១៧០៦-១៧០៩, ១៧៣៨-១៧៤៧
៨៩ សត្ថាទី២
អង្គជ័យ ១៧២២-១៧២៩, ១៧៤៩
៩០ ធម្មោរាជាទី៤
អង្គឯម ១៧៤៩
៩១ រាមាធិបតីទី៣
អង្គទង
១៧៤៧-១៧៤៨, ១៧៥៦-១៧៥៧
៩២ ជ័យជេដ្ឋាទី៥
អង្គស្ងួន
១៧៤៩-១៧៥៥
៩៣ នារាយណ៍រាជាទី២
អង្គតន់ ១៧៥៨-១៧៧៥
៩៤ រាមរាជា អង្គនន់ ១៧៧៥-១៧៧៩
៩៥ នារាយណ៍រាជាទី៣
អង្គអេង ១៧៧៩-១៧៩៦
៩៦ ឧទ័យរាជា អង្គច័ន្ទ ១៧៩៦-១៨៣៤
៩៧ ក្សត្រីអង្គមី
អង្គមី ១៨៣៤-១៨៤០
៩៨ ស្រីសុរិយោពណ៌ អង្គឌួង ១៨៤០-១៨៥៩
• ប្រទេសកម្ពុជាក្រោមអាណានិគមបារាំង៖ ១៩៦៣-១៩៥៣
ល.រ ព្រះមហាក្សត្រ ព្រះនាមផ្ទាល់ព្រះអង្គ
រជ្ជកាល
៩៩ នរោត្ដម អង្គវត្តី ឬអង្គច្រឡឹង
១៨៥៩-១៩០៤
១០០ ស៊ីសុវត្តិ ស៊ីសុវត្តិ ១៩០៤-១៩២៧
១០១ ស៊ីសុវត្តិមុនីវង្ស
ស៊ីសុវត្តិមុនីវង្ស
១៩២៧-១៩៤១
១០២ នរោត្ដមសីហនុ
នរោត្ដមសីហនុ
១៩៤១-១៩៥៥(រជ្ជកាលទី១)
• រាជានុសិទ្ធិ
ល.រ ព្រះមហាក្សត្រ ព្រះនាមផ្ទាល់ព្រះអង្គ
រជ្ជកាល
១០៣ នរោត្ដមសុរាម្រឹត
នរោត្ដមសុរាម្រឹត
១៩៥៥-១៩៦០
• ព្រះរាជាណាចក្រកម្ពុជា៖ ១៩៩៣-បច្ចុប្បន្ន
ល.រ ព្រះមហាក្សត្រ ព្រះនាមផ្ទាល់ព្រះអង្គ រជ្ជកាល
១០២ នរោត្តមសីហនុ
នរោត្តមសីហនុ
១៩៩៣-២០០៤ (រជ្ជកាលទី២)
១០៤ នរោត្តមសីហមុនី
នរោត្ដមសីហមុនី
២០០៤-បច្ចុប្បន្ន
ពុទ្ធសាសនានិងដែនសុវណ្ណភូមិ
១.កម្ពុជា
ក.ទីតាំង
ប្រទេសកម្ពុជាស្ថិតនៅទ្វីបអាស៊ីអាគ្នេយ៍ ត្រង់ភាគខាងត្បូងនៃ ឧបទ្វីប ឥណ្ឌូចិន ចន្លោះខ្សែស្របទី១០និងទី ១៥ នៃរយៈទទឹងខាងជើង និងចន្លោះ ខ្សែបណ្តោយទី ១០២ និងទី១០៨នៃរយៈបណ្តោយ ខាងកើត ។ ដូចនេះ ប្រទេសកម្ពុជានៅក្នុងតំបន់ត្រូពិក ត្រង់អឌ្ឍគោលខាងជើងដែលជា តំបន់ មាន ជីជាតិហើយមាន អំ ណោយផលដល់ ការលូតលាស់នៃរុក្ខជាតិ និង ដំណាំ ផ្សេងៗគ្រប់ប្រភេទ។ កម្ពុជាមានរាងជាពហុកោណស្ទើរស្មើជ្រុង មាន ព្រំប្រទល់ខាងជើងជាប់ប្រទេសថៃហើយមួយភាគធំជាប់ នឹងប្រទេស ឡាវ ខាងកើតនិងខាងត្បូងមួយភាគជាប់ នឹងប្រទេសវៀត ណាមខាងត្បូង មួយ ភាគទៀតជាប់នឹងឈូងសមុទ្រថៃខាងលិចជាប់នឹងឈូងសមុទ្រថៃហើយមួយ ភាគ ទៀតជាប់ នឹងប្រទេសថៃ ។
ខ.ផ្ទៃដី
ប្រទេសកម្ពុជាមានផ្ទៃក្រឡា ១៨១.០៣៥ គីឡូម៉ែត្រការេ ។
គ.ប្រជាជន
ចំនួនប្រជាជននៅកម្ពុជា តាមអ្នកប្រាជ្ញខាងជាតិពន្ធុវិទ្យាបានសន្និដ្ឋានថា ពួក អូស្ត្រាលីអ៊ីដនិងពួក មេឡានេស៊ី សម្បុរខ្មៅ បានមកនៅឥណ្ឌូចិន តាំងពី ច្រើនស.វ. មុនគ.ស ម៉្លេះ ។
បន្ទាប់មក មានពួកឥណ្ឌូនេស៊ី ជាជនជាតិស្បែកលឿង ចូលមកនៅ លាយឡំ នឹងប្រជាជនចាស់ បង្កបង្កើតឡើង ជាជនជាតិសាសន៍ មន-ខ្មែរ។ ក្រោយមក មានពួកឥណ្ឌាជាអ្នកជំនួញ ជាអ្នក ភៀសខ្លួន ពីសង្គ្រាម និង ជាអ្នក ផ្សាយ សាសនា បានមករស់ នៅលាយ ឡំជាមួយម្ចាស់ស្រុកដើម បង្កបង្កើតបាន ជាអរិយធម៌មួយ ។ តែពួក កុលសម្ព័ន្ធខ្លះ ពុំព្រម ទទួល យកនូវបញ្ហាទាំងនេះ ។ ក្រោយមកទៀត មាន ជាតិសាសន៍ ផ្សេងៗ បាន មករស់នៅជាបន្តបន្ទាប់ ដូចជាជាតិជ្វា ព្រាហ្មណ៍ (ស.វ.ទី៨) ជាតិចិន (ស.វ.ទី ១៣) រៀតណាម ឡាវ ចាម ភូមា ជាដើម។ ហេតុ នេះ បាន ជាគេ ឃើញ មានមនុស្សផ្សេងៗគ្នាជាច្រើន រស់នៅលើទឹកដី កម្ពុជា។ ស្ថិតិ ប្រជាជន កម្ពុជាក្នុងឆ្នាំ ១៩៦២ មានចំនួន ៩.៧២៨.៧៧១ នាក់ ក្នុង ពេល នោះមាន ជន ជាតិខ្មែរប្រហែលជា ៥ ភាគ ៦។
ឃ.ជនជាតិផ្សេងក្រៅពីជនជាតិខ្មែរមាន
-ពួកកុលសម្ព័ន្ធ មានច្រើនក្រុម ដូចជាពួកព័រ ស្អូច សំរ៉ែ កួយ ស្ទៀង ព្នង ។ ពួកគេរស់នៅដាច់ ស្រយាលពីគេ, ប្រកបអាជីវកម្មប្រមាញ់ នេសាទ និងកសិកម្មនៅព្រៃដុត ។
-ពួកចំណូលស្រុក ឬខ្មែរចូលជាតិ ជាប្រជាជនដែលមករស់នៅ ក្នុងប្រទេស កម្ពុជាជាយូរយារណាស់មកហើយ មានសិទ្ធិ និងកាតព្វកិច្ចដូចខ្មែរដែរ ។ ជនជាតិទាំងនេះមានចាម ជ្វា ឡាវ វៀតណាម និងភូមា…។
២.តើខ្មែរជានរណា?
ជាយូរយារណាស់មកហើយ អ្នកធ្វើការសិក្សាស្រាវជ្រាវខ្មែរ បានខិតខំដោះ ស្រាយ បញ្ហាកំណើតខ្មែរនេះ ។ ពួក គេ បាន បញ្ចេញយោបល់ប្លែកៗគ្នា ហើយជួនកាលផ្ទុយស្រឡះតែម្តង ។ ប៉ុន្តែយោបល់ទាំងនោះអាចចែក ជាពីរ ក្រុមគឺៈ
ក-យោបល់ទី១
ពួកគេទទួលថាជាតិខ្មែរ ជាជាតិប្រវេសន៍ (Race immigré) ចេញពីប្រទេស ឥណ្ឌា ហើយបានលុកលុយ ដណ្តើម យកទឹកដីរបស់ជនជាតិដើមមួយ (Race Autochtone) គឺជនជាតិក្នុងអំបូរម៉ាឡាយូ ប៉ូលីនេស៊ីយ៉េន (Race Malayopolynésienne) នេះឯង ។ ទស្សនៈនេះត្រូវបាន បង្កើតឡើង ដោយ លោក Hendrike Kerne ។ បន្ទាប់មកទៀត ក៏មានអ្នកស្រាវជ្រាវខ្លះយល់ ស្របតាមដូចជាលោកAdhémard Leciére និងលោក Pierre Gourou ជាដើម។លោក Pierre Gourou បានបញ្ជាក់ថាជនជាតិខ្មែរ ប្រហែលជា ត្រូវពួក ទ្រាវិឌ ឬពួកអារ្យច្រានចេញពីឥណ្ឌា ហើយដោយមានសេស សល់ ក្រុមខ្លះដូចជាពួកមុណ្ឌ បានមកលុកលុយប្រទេសភូមា ប្រទេសសៀមនិង ប្រទេសកម្ពុជា ។ លោកEtienne Aymonier ដែលយល់ថាក្រុម មន-ខ្មែរ មណ្ឌុមានតាំងពីដើមនៅជើងភ្នំទីបេត៍ ហើយ ក្រោយ មកបានបំបែកជាពីរក្រុម គឺ មន-ខ្មែរ ចូលមកតាំងនៅភូមិភាគអាស៊ីអាគ្នេយ៍ ឯមួយក្រុមទៀតគឺមណ្ឌុ ចូលទៅក្នុង ប្រទេសឥណ្ឌារហូតដល់សព្វថ្ងៃនេះ ។
ខ-យោបល់ទី២
ទទួលស្គាល់ថា ជនជាតិខ្មែរជាជនជាតិមួយស្ថិតនៅក្នុងក្រុម មន-ខ្មែរ ហើយ បានកើតឡើងនៅភូមិភាគ អាស៊ីអាគ្នេយ៍ នេះ តាំងពីបុរាណមក ។ នេះគឺជា យោបល់របស់លោក BernardPhiliffe Groslier បច្ចុប្បន្នជាអភិរក្សអង្គរ និងលោក Mace Talahot ជាដើម ។
លោកទាំងពីរនេះបានយល់ឃើញថា ក្នុងសម័យឌុណូ ប្រវត្តិសាស្ត្រដ៏យូរ លង់ណាស់មកហើយ មានមនុស្ស ជាច្រើន ក្រុមបានធ្វើដំណើរពីខាងជើង ចុះ មកភាគអាស៊ីអាគ្នេយ៍ដូចពួកអូស្ត្រាឡូអ៊ីដ (Autraloïdes)មេឡានេស៊ីយាង (Mélanésiens) ។ អំបូរមន-ខ្មែរបានកើត ឡើងដោយការកាត់ផ្សំរ វាងពួក ឥណ្ឌូនេស៊ីយាងនិងមេឡានេស៊ីយាង ហើយបានរស់នៅរាយ ប៉ាយលើទឹកដី ដែលលាតសន្ធឹងពីឥណ្ឌូចិនជ្រោយម៉ាឡាយូ រហូតដល់ព្រំប្រទល់ប្រទេស
ឥណ្ឌា ។ គួរកត់សម្គាល់ថា យោបល់នៃក្រុមទាំងពីរនេះ មានលក្ខណៈស្រប ទៅ នឹងទស្សនៈរបស់ខ្មែរ ពីព្រោះ បើយើង សំអាងទៅលើរឿងព្រេងខ្មែរ ដោយសារតែមាននាងនាគនៅស្រុកខ្មែរនេះឯង ទើប ថោងដែលគេថា មក ពីស្រុកឥណ្ឌា បានជួបប្រភពគ្នាហើយបានគ្រប់គ្រងស្រុកគោកធ្លកនេះឯង ។ បានសេចក្តីថា ត្រាតែមានជនជាតិខ្មែនៅលើកោះគោកធ្លកនេះដែរ ទើបឥណ្ឌា អាចផ្សាយអរិយធម៌របស់ខ្លួនបានខ្លះចូលស្រុកខ្មែរ។ សេចក្តីក្នុងរឿងព្រេង នេះសរឲ្យឃើញថា ចំពោះខ្មែរយើង ជាតិខ្មែរមានប្រភពនៅស្រុកខ្មែរនេះឯង ។ ចំពោះបញ្ហាដើមកំណើតនៃជាតិសាសន៍ខ្មែរនេះ អ្នកប្រាជ្ញអន្តរជាតិ បាន បញ្ចេញសម្មតិកម្មច្រើនបែបយ៉ាងណាស់ ។ តែលោកបានស្របយោបល់គ្នា ត្រង់ចំណុចដែលថាខ្មែរជាជនជាតិមួយស្ថិតនៅ ក្នុងអំបូរ ពិសេសមួយគឺអំបូរ មន-ខ្មែរ ឬខមនេះឯង។ថ្មីៗនេះលោកបណ្ឌិត មីសែល ត្រាណេ លោក ជា អ្នកស្រាវជ្រាវវប្បធម៌ខ្មែរ ស្នាដៃរបស់លោកសមស្របជាមួយមតិទី២ គឺលោក បានបញ្ជាក់ថា ខ្មែរមាន ជីវិត លើទឹកដីខ្មែរតាំងពី ៦៨០.០០០ឆ្នាំមុនគ.ស មកដល់ សតវត្សទី១ នៃគ.ស ។ សម័យនេះ ជាសម័យថ្មគ្រួសបំបែក ដែលមានអាយុ ៦៨០.០០០ ដល់ឆ្នាំ១២០.០០០ ឆ្នាំមុនគ.ស ។ យុគ នេះ អាច ជាការចាប់ផ្តើមនៃអរិយធម៌ខ្មែរ ហើយការចងក្រងទំព័រប្រវត្តិសាស្រ្តកម្ពុជា ត្រូវស្ថិតនៅលើសម្ភារៈវប្បធម៌កម្ពុជាដំបូងបង្អស់ ជាមូលដ្ឋាន។ វប្បធម៌ អរិយធម៌ខ្មែរ ដូចបានបញ្ជាក់ជូនខាងលើក៏អាចបង្ហាញ ឲ្យអ្នកសិក្សាស្រាវ ជ្រាវ វិភាគ បានពីប្រភពព្រះពុទ្ធសាសនា នៅកម្ពុជាដែរ ។
៣-ប្រភពនិង កាលបរិច្ឆេទព្រះពុទ្ធសាសនា នៅ ប្រទេសកម្ពុជា
ដូចយើងបានបញ្ជាក់ខាងលើរួចមកហើយថា ព្រះពុទ្ធសាសនាមាន ដើម កំណើត នៅប្រទសឥណ្ឌាហើយត្រូវផ្សព្វផ្សាយ នៅលើបណ្តាប្រទេស នានា នៅលើ ពិភពលោកជាពិសេសនៅលើបណ្តា ប្រទេសមួយចំនួននៃភូមិ ភាគ អាស៊ីអាគ្នេយ៍យើងនេះ ។
ប្រទេសកម្ពុជាយើង ព្រះពុទ្ធសាសនាបានចូលមកតាំងពីយូរ អង្វែងណាស់ មក ហើយ ហើយមានការរីកចំរើនយ៉ាងខ្លាំង ក្លាព្រមទាំងជះឥទ្ធិពលយ៉ាង ជ្រាលជ្រៅក្នុងក្រអៅបេះដូងនៃចិត្តគំនិតទំនៀមទម្លាប់ ប្រពៃណីសិល្បៈ វប្បធម៌ នៃមនុស្ស ខ្មែរយើង ។ចំពោះកាលបរិច្ឆេទនៃការចូលមកដល់ ឬវត្ត មាន ព្រះពុទ្ធសាសនាកម្ពុជាជាបញ្ហាមួយដែលអ្នកសិក្សាប្រវត្តិសាស្ត្រ ក៏ដូច ជា អ្នកសិក្សាអក្សរសាស្រ្តនិងវប្បធម៌ទូទៅតែងតែចោទសួរថា តើព្រះពុទ្ធ សាសនា បានមកដល់ ប្រទសកម្ពុជាតាំង ពីពេលណា?បញ្ហាបរិច្ឆេទនៃការ ចូលមកដល់នៃលទ្ធិពុទ្ធសាសនានេះ យើងគួរសិក្សាឲ្យបានដឹងច្បាស់ព្រោះ បញ្ហានេះ វាបានឆ្លុះបញ្ចាំងទៅលើការរីកចំរើន របៀបរបបការរស់ នៅនិងនិន្នា ការរបស់សង្គមខ្មែរយើងនៅគ្រប់ ដំណាក់កាល ប្រវត្តិសាស្រ្ត របស់ខ្លួនរយៈ កាលកន្លងមក ។ បញ្ហានេះ អ្នកសិក្សាជាច្រើន បានស្រាវជ្រាវ ឃើញ កាល បរិច្ឆេទខុសៗគ្នាៈ
- មានអ្នកសិក្សាខ្លះបកស្រាយថា ព្រះពុទ្ធសាសនាបានចូលមកដល់ប្រទេស កម្ពុជា យើងតាំងពីស.វទី៣ ឬទី២ មុនគ.ស ដោយសំអាងទៅលើ ប្រវត្តិ សាស្រ្តនៃព្រះបាទធម្មាសោកនៃប្រទេសឥណ្ឌា ដែលព្រះអង្គជាមហាពុទ្ធ សាសនិក ជនមួយរូប គោរពព្រះពុទ្ធសាសនាថេរវាទ បានឧបត្ថម្ភការបញ្ជូន សមណទូតពីរអង្គគឺសោណត្ថេរនិងឧត្តរត្ថេរ មកផ្សព្វផ្សាយ ព្រះពុទ្ធសាសនា នៅលើដែនដីសុវណ្ណភូមិ ។ បញ្ជាក់ដោយសម្តេចព្រះមហាសុមេធាធិបតី ហួត តាត វិជិរប្បញ្ញោ ព្រះសង្ឃនាយកគណៈមហានិកាយ ក្នុងស្នាព្រះហស្ត របស់ព្រះអង្គស្តីពី«ព្រះពុទ្ធសាសនានៅកម្ពុជាសង្ខេប»បោះពុម្ព លើកទី២ នៅ គ.ស. ១៩៧០ ទំព័រទី ១ ថា «ព្រះពុទ្ធសាសនាផ្សាយចូលមកកម្ពុជា ជាមុន ដំបូងតាម គម្ពីរ ពុទ្ធសាសនា សាមន្តបាសាទិកាអដ្ឋកថា វិន័យបិដកជាភាសា បាលីបានប្រាប់ពត៌មានថា កាលក្រោយដែលធ្វើតតិយ-សង្គាយនា រួចហើយ នៅក្នុងជម្ពូទ្វីប គឺក្នុងប្រទេសឥណ្ឌាក្នុងព.ស.ទី៣ ព្រះមហាថេរមួយព្រះអង្គ នាម ព្រះមោគ្គលិបុត្តតិស្សៈ បានចាត់ចែងបញ្ជូនព្រះថេរៈពីរអង្គ គឺព្រះ សោណត្ថេរនិងព្រះឧត្តរត្ថេរចេញពីជម្ពូទ្វីប(ឥណ្ឌា)មកផ្សាយព្រះពុទ្ធសាសនា នៅសុវណ្ណភូមិ ក្នុងព្រះរាជូបត្ថម្ភនៃព្រះមហាក្សត្រនាមធម្មាសោក» ។ អ្នក សិក្សាខ្លះទៀត បានរកឃើញ ព្រះពុទ្ធ សាសនា ចូលមកដល់ប្រទសខ្មែរ យើងនៅស.វ.ទី២ នៃគ.ស.ទៅវិញ ។ បញ្ហានេះ អ្នកស្រីត្រឹង ងា បាន
សរសេរនៅក្នុងស្នាដៃអរិយធម៌ខ្មែរ បោះពុម្ពនៅឆ្នាំ១៩៧៣ ទំព័រ៨០ ថា « តាមសិលាចារឹកវ៉ូកាញ់ (នៅវៀតណាមខាងត្បូង) ទំនងជាព្រះពុទ្ធសាសនា ចូល មកប្រតិស្ថានក្នុងស្រុកខ្មែរ នៅស.វ.ទី២ នៃគ.ស. ក្នុងរជ្ជកាល ព្រះ បាទ ស្រីមារៈ ឬ ហ្វានចេម៉ាន់ ។
ទស្សនៈបែបនេះគេបានពន្យល់ថាព្រះពុទ្ធសាសនាមានកំណើតក្រោយព្រហ្មញ្ញសាសនា ប្រហែលនឹងអាចចូល មក ដល់ប្រទេសកម្ពុជា ក្រោយការចូល មកដល់នៃលទ្ធិព្រាហ្មណ៍សាសនា ។
- មានអ្នកខ្លះឲ្យយោបល់ថា ព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនា បាន ចូល មកដល់ប្រទេសកម្ពុជាយើងក្នុង ដំណាក់ កាលប្រហាក់ប្រហែលគ្នា ឬក៏ មុន ក្រោយបន្តិចបន្តួចប៉ុណ្ណោះ ។ គេបានពន្យល់ថា បញ្ហានេះ គ្មាន ឯក សារ ណា មួយ បញ្ជាក់ឲ្យបានច្បាស់លាស់ទេ ព្រោះគេហាក់ដូចជាពុំទាន់មាន ជំនឿ ចំពោះទស្សនៈរបស់អ្នកសិក្សាឯទៀតដែល យល់ ថាសាសនានេះ ឬសាសនា នោះមកដល់មុននោះឡើយ ។ យោប់ស្តីពីវត្តមាននៃការ ហូរ ចូល នៃលទ្ធិព្រះពុទ្ធសាសនា មានច្រើនដូចខាងលើដែលយើង ពិបាកនឹង កំណត់ ឲ្យបាន ច្បាស់លាស់ណាស់ ។ ប៉ុន្តែពិនិត្យជារួម ទោះបីយ៉ាង ណា ក៏ដោយ ក៏យោបល់ មតិ ទាំងអស់នោះជាពន្លឺនៃការសិក្សារបស់យើង ។ យើង ពិនិត្យ ឃើញ ថា យោបល់ទាំងអស់ហាក់ ដូចជាមានការឯកភាពគ្នាមួយនៅ ត្រង់ ព្រះពុទ្ធ សាសនាក៏ដូចជាព្រហ្មញ្ញសាសនា បានចូលមកដល់ ប្រទេស កម្ពុជាយើង តាំងពីយូរយារណាស់មកហើយ ។ ផ្អែកលើទស្សនៈខាងលើ យើង ជាអ្នក សិក្សាស្រាវជ្រាវគួរតែត្រិះរិះពិចារណារក ហេតុផល ឲ្យមាន លក្ខណៈ ច្បាស់លាស់ និងសមស្របដើម្បីកំណត់ពីបញ្ហានេះ ។យើង គួរ លើក យកពី ប្រវត្តិ សាស្រ្ត នៃព្រះបាទធម្មាសោកដែលឲ្យពត៌មានថា «ព្រះពុទ្ធសាសនា បាន ផ្សព្វផ្សាយ ចូលមក ដល់ ដែន ដី សុវណ្ណ ភូមិ នៅ ស.វ.ទី៣ឬទី២ មុនគ.ស.» យកមកត្រិះរិះពិចារណា ដើម្បីកំណាត់កាល បរិច្ឆេទនៃការចូលមក ដល់ របស់លទ្ធិពុទ្ធសាសនានៅកម្ពុជាយើង ។ បញ្ហាចោទនោះ គឺដែនសុវណ្ណភូមិ ជាដែនដីរបស់ប្រទេសណា? ប្រទេស ខ្មែរ យើងឬជាប្រទេសណាទៀត? ដែន ដីសុវណ្ណភូមិនេះ ត្រូវបានគេយល់ឃើញ ដោយឡែកៗ ហើយម្នាក់ៗ សុទ្ធ តែអះអាងថា ដែនដីសុវណ្ណភូមិ ជាដែន ដីរបស់ខ្លួនម្នាក់ៗ ។
ឧទាហរណ៍ដូចជាខ្លះថាដែនដីនេះជារបស់ភូមា ខ្លះថាជាដែនដីឥណ្ឌូនេស៊ី ខ្លះ ថាម៉ាឡេស៊ី ខ្លះថាកម្ពុជា ខ្លះថាថៃ ខ្លះថាចាម ខ្លះថាវៀតណាម…។ យោបល់ ដោយឡែកៗខាងលើរបស់ជនជាតិនីមួយៗ សុទ្ធតែមានការអះអាង ព្រមទាំង
ប្រកាន់យកនូវមហិច្ឆតាជាតិរបស់ខ្លួនជានិច្ច ។ មកដល់ត្រឹមនេះ យើងជាជន ជាតិខ្មែរក៏ពុំទាន់ហ៊ានអះអាង ថាដែន ដីសុវណ្ណភូមិជាដែនដីរបស់យើងឡើយ ។ តែយើងត្រូវចោទសួរបន្តទៀតតើបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍នេះ ប្រ ទេស ណាដែលបានទទួល និងគោរពព្រះពុទ្ធសាសនាមានចំណាស់ជាងគេ? បើយើងពិនិត្យទៅលើប្រវត្តិសាស្ត្រ និងពិនិត្យលើការជាក់ ស្តែងឃើញថានៅ អាស៊ីអាគ្នេយ៍នេះ ប្រទេសដែលគោរពព្រះពុទ្ធសាសនាមានចំណាស់ជាងគេ គឺមានតែប្រទេសកម្ពុជាយើងនេះឯង។ ចំពោះបណ្តាប្រទេសដទៃទៀត ឃើញ ថាមានប្រទេស មួយចំនួន គេគោរពព្រះពុទ្ធសាសនាដូចយើងដែរ តែគេ គោរពនោះស្ថិតនៅក្នុងដំណាក់កាលក្រោយយើង ។
ឧទាហរណ៍ដូចជាករណីប្រទេសថៃ ចាប់ពី ស.វ.ទី ១ រហូតមកដល់ដើម ស.វ.ទី ៩ ក្នុងពេល ដែលប្រទេស យើងបានកសាង ជាប្រទេសមាន អធិបតេយ្យនិងមានវប្បធម៌រឹងមាំរួចទៅហើយនោះ ប្រទេសនេះកំពុងស្ថិត នៅជាកុល សម្ព័ន្ធ ឬជាជនជាតិភាគតិច ឬជាជនជាតិបញ្ញើក្អែក គ្មាន ឯក ភាពនៅក្នុងខេត្តយូណាន់នៃប្រទេសចិន ពោលគឺមិនទាន់កើតជា រដ្ឋនៅ ឡើយទេ។ លុះមកដល់ស.វ.ទី៩ ទើបជនជាតិនេះបានជ្រៀត ចូលមកក្នុង ឥណ្ឌូចិន តាម ខ្សែទឹកនៃទន្លេមេណាម ធ្វើដំណើរពីជើងចុះមករកទិសត្បូង ដោយដណ្តើមទឹកដីពីជនជាតិខ្មែរយើងខ្លះពីជនជាតិ មនខ្លះ…រួចកសាងរដ្ឋ ឯករាជ្យរបស់ខ្លួនមួយនៅស.វទី១៣។ ដូចនេះ ជនជាតិថៃពុំបាន ទទួល ព្រះ ពុទ្ធសាសនា ដោយ ផ្ទាល់ ពីជនជាតិឥណ្ឌាដូចជាជនជាតិខ្មែរយើងទេ ។ ព្រះពុទ្ធសាសនានៅក្នុងប្រទេសថៃនាពេលសព្វថ្ងៃនេះ ត្រូវបាននាំបញ្ចូល ពី ប្រទេសកម្ពុជា ឬជាសាសនាដែលបានចាក់ឫស នៅលើទឹកដីនោះតាំង ពីយូរ ពោលគឺ តាំងពីទឹកដីនោះ ជាទឹកដីរបស់ខ្មែរមុនការចូលមកដល់នៃជនជាតិ ថៃម៉្លេះ ។ ចំពោះជនជាតិវៀតណាម ក្នុងដំណាក់ កាលពីស.វ.ទី១ ដល់ ស.វ.ទី៩ ពុំទាន់រំដោះខ្លួនចេញពីអាណានិគមចិននៅឡើយដែរ ។ លុះមក ដល់ស.វ.ទី១០ ទើបជនជាតិ នេះ រំដោះ ខ្លួនចេញពីអាណា រួច កសាង ប្រទេសរបស់ខ្លួន។ ព្រះពុទ្ធសាសនាមហាយាន ដែលជនជាតិ វៀតណាម គោរព នាពេលសព្វថ្ងៃនេះ ជាសាសនាដែលហូរចូលមកពីប្រទេសចិន តាំង ពីនៅក្រោមអាណានិគមចិនម៉្លេះ។ ចំណែកប្រទេសដទៃទៀតដែលនៅ ក្នុង ដំបន់ នេះមានប្រទេសខ្លះគោរពតាមព្រះពុទ្ធសាសនាដែរ តែក្នុងដំណាក់ កាល ក្រោយ ឬគេពុំគោរពព្រះពុទ្ធសាសនាតែម្តង ដោយគោរព សាសនា ដទៃទៀត។ បើសរុបមកឃើញថា ប្រទេស កម្ពុជាយើងជាប្រទេស មួយ មាន អធិបតេយ្យចំណាស់ជាងគេ ហើយទទួល និងគោរពព្រះ ពុទ្ធសាសនា មុតមាំ ជាងគេដែលសក្តិសមជាដែនដីសុវណ្ណភូមិ ដែលទទួលការផ្សព្វផ្សាយ ព្រះពុទ្ធ សាសនា ដោយផ្ទាល់ ពីសមណទូតពីរ ព្រះ អង្គព្រះនាម សោណត្ថេរ និង ឧត្តរត្ថេរ ក្រោមព្រះរាជូបត្ថម្ភនៃព្រះបាទធម្មាសោក នា សតវត្សទី ៣ ឬទី ២ មុន គ.ស. នេះ ណាស់ ។
ដកស្រង់ពីអត្ថបទ ស្មារតីខ្មែរ និង ព្រះពុទ្ធសាសនា
របស់ បណ្ឌិត ខ្លួតធីតានាយិកា រងនៃ មហាវិទ្យាល័យ ទស្សនៈ វិជ្ជា
(សកលវិទ្យាល័យភូមិន្ទ ភ្នំពេញ ២)
No comments:
Post a Comment
Ý KIẾN NHẬN XẾT CỦA BẠN?
យោបល់របសអ្នក?In Your Opinion?